តាមអ្នក

បរិយាកាសថ្មីសម្រាប់យើងទាំងអស់គ្នា តាមអ្នក តាមខ្ញុំ តាមយើងទាំងអស់គ្នា

តាមអ្នក ជាទីកន្លែងថ្មីដែលបើកអោយអ្នកទាំងអស់គ្នាអាចផ្សាភ្ជាប់ទំនាក់ទំនងទៅកាន់មិត្តភក្តិ ចែករំលែកបទពិសោធន៍រស់នៅប្រចាំថ្ងៃ តាមរយៈការបង្ហោះរូបភាព រូបមានសម្លេង និយាយពីអ្វីដែលអ្នកចូលចិត្ត កន្លែងដែលអ្នកបានទៅ ម្ហូបដែលអ្នកចង់ឬចូលចិត្តញ៉ាំ និងចំណេះដឹងផ្សេងៗជាច្រើនទៀត ប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ។

[ ទីកន្លែងថ្មី ]

គ្រប់យ៉ាងនៅក្នុង តាមអ្នក ទាំងផ្ទៃប្រើប្រាស់ រូបភាព និងវីដេអូដែលអ្នកប្រើទាំងអស់បានបង្ហោះឡើង គឺសុទ្ធសឹងតែមានភាពស្រស់ស្អាតជាមួយការច្នៃប្រឌិតខ្ពស់ ដោយអ្នកប្រើប្រាស់ដទៃទៀតអាចបង្ហាញពីការចូលចិត្ត តាមរយៈការអោយផ្កាយ ឬផ្តល់មតិបើសិនជាពួកគេមានពាក្យចង់និយាយបន្ថែម ឬធ្វើការចែករំលែកក៏បាន។

[ អ្នកជាម្ចាស់ផ្ទះអ្នក ]

តាមអ្នក គោរពទៅលើភាពឯកជននៃគណនីរបស់អ្នកប្រើប្រាស់ទាំងអស់ជាចម្បង ដោយអ្នកអាចកំណត់ ថាអ្នកណាមានសិទ្ធិតាមអ្នក និងអ្នកណាមិនអាចតាមអ្នក ដូចនេះអ្នកអាចបន្តប្រើប្រាស់ដោយគ្មានសំពាធពីមជ្ឈដ្ឋានខាងក្រៅ ឬក៏មានអ្នកផ្សេងមកវិភាគកាត់ក្តីទៅលើរូបភាពឬក៏សកម្មភាពរបស់អ្នកនោះឡើយ។

[ អត្ថបទ និងវីដេអូ ]

បន្ថែមពីលើការចែករំលែករូបភាព និងវីដេអូថ្មីៗហើយនោះ អ្នកទាំងអស់គ្នាអាចតាមដានព័ត៌មានទាន់ហេតុការណ៍ ក៏ដូចជាវីដេអូនានា ទាក់ទងនឹងចំណេះដឹង បច្ចេកវិទ្យា និងកម្សាន្តផងដែរ។ ដោយគ្រប់យ៉ាងស្ថិតនៅក្នុងកន្លែងតែមួយ ហើយអ្នកក៏មិនចាំបាច់បារម្ភពីការខកខានទៀតដែរ ព្រោះអ្នកនឹងទទួលបានដំណឹងភ្លាមៗបន្ថែមពីនោះ។

ផ្តល់យោបល់និងមតិដល់ពួកយើង info@tamneak.com